ការ​កំនត់​ទិស​ដៅ​ផ្លូវ​ត្រសក់​ផ្អែម

ខ្ញុំ​មិន​ដឹង​ថា​អ្នក​ណា​ជា​អ្នក​កំនត់​ទិស​ដៅ​ឱយ​ផ្លូវ​ត្រសក់​ផ្អែម​ក្លាយ​ជា​ផ្លូវ​ឯកទិស​តាំង​ពី​សម័យ​ណា​ ដោយ​មន្ត្រី​ក្រសួង​សារធារណការ ឬ ក៏​សាលា​ក្រុង​ភ្នំពេញ​ជំនាន់​មុន ឬ​ ក៏​ជំនាន់​នេះ​ទេ។ តាម​​​លទ្ធផល​ជាក់​ស្ដែង​ ទិស​ដៅ​នេះ​មិន​បាន​ហុច​គុណ​ប្រយោជន៍​​ប៉ុន្មាន​នោះ​ទេ។

មក​ទល់​សព្វ​ថ្ងៃ​នេះ​ផ្លូវ​ត្រសក់​ផ្អែម​អាច​ចរាចរ​បាន​តែ​មួយ​ទិស​ពី​ត្បូង​ទៅ​ជើង​គិត​ចាប់​ពី​ផ្លូវ​សីហនុ ទៅ​ដល់​ផ្សា​ធំ​ថ្មី។ ​ផ្លូវ​ប៉ាស្ទ័រ​វិញ​យើ​ង​អាច​ធ្វើ​ដំនើរ​តែ​មួយ​ទិស​ដូច​គ្នា​តែ​កំនត់​ឱយ​ទៅ បាន​តែ​ពី​ជើង​ទៅ​ត្បូង។ ផ្លូវ​នរោត្តម និង ផ្លូវ​មុនីវង្ស​ជា​ផ្លូវ​ធំៗ​ពីរ​នៅ​ខាង​ក្រៅ​ស្រប​នឹង​ផ្លូវ​ទាំង​ពីរ​ខាង​លើ​ដែរ​តែ​យើង​អាច​ធ្វើ​ដំនើរ​ទៅ​វិញ​ទៅ​មក​បាន។

ប្រសិន​បើ​យើង​ធ្វើ​ដំនើរ​លើ​ផ្លូវ​មុនីវង្ស​ពី​ត្បូង​ទៅ​ជើង នៅ​ពេល​ដែល​យើង​ជិះ​ហួស​ចំនុច​ណា​មួយ​ ហើយ​ចង់​ត្រលប់​ក្រោយ យើង​មាន​ជំរើស​បី៖

  • ត្រលប់​ក្រោយ​ដោយ​ជិះ​បញ្ច្រាស​ទិស៖ បើ​មាន​ប៉ូលីស​អ្នក​នឹង​ធ្វើ​យ៉ាង​ណា?
  • ត្រលប់​ក្រោយ​នៅ​ខាង​ចុង​ផ្លូវ​ត្រង់​ចំនុច​ប្រសព្វ​ផ្លូវ​ សាល​ដឺ​ហ្គោល៖ ផ្លូវ​មាន​របាំង​ខ្លះ​មិន​អនុញាតិ​ឱយ​ត្រលប់​ក្រោយ​បាន​ទេ (ខ្ញុំ​ភ្លេច​មើល​ផ្លាក​សញ្ញា​ត្រង់​នោះ​បាត់​ទៅ​ហើយ)
  • និង ជិះ​ចុះ​មក​វិញ​តាម​ផ្លូវ​ប៉ាស្ទ័រ៖ ព្រោះ​ផ្លូវ​​ត្រសក់​ផ្អែម​ត្រូវ​ហាម​ឃាត់​មិន​ឱយ​ជិះ​ចេះ​មក​ត្បូង​ទេ

ជំរើស​ទាំង​នេះ​នឹង​កើត​ឡើង​ប្រហាក់​ប្រហែល​គ្នា​នៅ​លើ​ផ្លូវ​​នរោត្តម​បើ​សិន​ជា​មាន​រនាំង​បាំង​ផ្លូវ​វែង​ដូច​ផ្លូវ​មុនីវង្ស។ បើ​អ្នក​ចាប់​អារម្មណ៍​សំដី​ខ្ញុំ​នេះ អ្នក​សាក​ល្បង​​បង្កើត​រូបភាព​ចរន្ត​ចលនា​នៅ​លើ​ផ្លូវ​ទាំង​នេះ​ទៅ​មើល អ្នក​នឹង​ឃើញ​ថា​ទិស​ដៅ​ផ្លូវ​ក្នុង​ពីរ​នេះ​មិន​ឆ្លើយ​តប​នឹង​​ចរាចរ​មមាញឹក​នៅ​ទី​ក្រុង​ភ្នំពេញ​ទេ។

Advertisements
បានចុះផ្សាយក្នុង ចរាចរ. 2 Comments »

2 ចំលើយ to “ការ​កំនត់​ទិស​ដៅ​ផ្លូវ​ត្រសក់​ផ្អែម”

  1. ទឹម បឿន Says:

    គេ​ផាក​ខ្ញុំ​អត់​៥០០០៛​នៅ​ផ្លូវ​ហ្នឹង ហាហា

  2. អគ្គលីបុត្រ Says:

    កំនត់​ចឹង កាន់តែលំបាក​សំរាប់អ្នកធ្វើដំនើរ។
    ខ្ញុំ​ធុញ​បំផុតពេល ជិះ​​ចេញ​ ពី​គីរីរម្យ ទៅ​ផ្សារ​ថ្មី ដល់ពេល​ត្រលប់​មក​វិញ វាវាង​ឆ្ងាយ ចឹង​មាន​តែ​ជិះ​បញ្រ្ចាស​មក​វិញ ពេល​ខ្លះ​វាកអើប៉ូលីស ភ័យ​អស់​ព្រលឹង!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: