ដំបូន្មាន​ខ្លះ​សំរាប់​ការ​ទទួល​ទាន​ដំនេក

មិន​ថា​វ័យ​សិក្សា​ឬ វ័យ​ដែល​ត្រូវ​បំពេញ​ការ​ងារ ពួក​យើង​ភាគ​ច្រើន​សុទ្ធ​តែ​មាន​ទំ​លាប់​មិន​ល្អ​ក្នុង​ការ​ទទួល​ទាន​ដំនេក​ទាល់​តែ​សោះ (រួម​ទាំង​ខ្ញុំ​ផង)។ ជា​លទ្ធផល​ សុខភាព​ចុះ​ខ្សោយ​ជា​លំដាប់ ការ​សិក្សា​មិន​រីក​ចំរើន បំពេញ​ការងារ​មិន​បាន​ម៉ត់​ចត់ ឬ គ្រោះ​ថា្នក់រហូត​ដល់​មាន​ជំងឺ​ដេក​មិន​លក់ និង អាយុ​ខ្លី​ទៀត​ផង។ ខាង​ក្រោម​នេះ​ជា​​ការ​ដាស់​តឿន​ខ្លះៗ​សំរាប់​យើង​ទាំង​អស់​គ្នា៖

  • ចូល​ដេក​ និង ក្រោក​ឱយ​បាន​ទៀង​ទាត់
  • បើ​ដេក​ថ្ងៃ​គួរ​ចំនាយ​ពេល​តិច​ជាង​ ៣០ នាទី
  • ហាត់​ប្រាណ​ឱយ​បាន​ទៀង​ទាត់
  • កាត់​បន្ថយ​ឬ​ជៀស​វាង​ឱយ​បាន​ការ​ទទួល​ទាន​កាហ្វេ បារី និង គ្រឿង​ស្រវឹង
  • ជៀស​ឱយ​ឆ្ងាយ​ពី​កញ្ចក់​ទូរទស្សន៍​និង​កុំ​ព្យូទ័រ​មុន​ចូល​ដំនេក
  • បន្ថយ​ពន្លឺ​ជុំ​វិញ​ខ្លួន
  • បន្ទប់​គេង​គួរ​តែ​ស្ងាត់ ត្រជាក់ ខ្យល់​អាកាស​គ្រប់​គ្រាន់
  • បន្ទប់​គេង​ប្រើ​សំរាប់​តែ​គេង និង សិច​តែ​ប៉ុណ្ណោះ

គួរ​ឱយ​ស្ដាយ ខ្ញុំ​នៅ​ផ្ទះ​ជួល​គេ​ លិច​ទឹក​ ហើយ​មូស​ច្រើន​ទៀត បើ​ចង់​ដេក​ស្រួល​មាន​តែ​ទៅ​ស្រែ​វិញ។ បើ​អ្នក​មាន​ដំនោះ​ស្រាយ​ណា​ប្រសើរ​សូម​ជួយ​ប្រាប់​ខ្ញុំ​ផង។

បានចុះផ្សាយក្នុង សុខភាព. Leave a Comment »

បញ្ចេញមតិ