នារីប្រភេទណា ជាទីស្រលាញ់ របស់បុរស?

នេះ​ជា​សំនួរ​របស់​រដ្ឋា​នៅ​ក្នុង​ទំព័រ មិត្ត​លាភ តែ​ដោយ​សារ​ខ្ញុំ​មិន​ឧស្សាហ៍​ចុះ​ឈ្មោះ​ក្នុង​ទំព័រ​ច្រើន​ពេក​ខ្ញុំ​នឹង​ឆ្លើយ​ប្រាប់​អ្នក​​អាន​នៅ​ទី​នេះ។

តាម​ខ្ញុំ​ចាំ​ព្រាលៗ​នៅ​ឡើយ​សំដី​​អ្នក​គ្រូ​អក្សរ​សាស្ត្រ​ខ្ញុំ​បាន​បង្រៀន គុណសម្បត្តិ​របស់​មនុស្ស​មាន​ប្រាំ៖

  • រូបសម្បត្តិ
  • ចរិយាសម្បត្តិ
  • ទ្រព្យ​សម្បត្តិ
  • វិជ្ជា​សម្បត្តិ
  • និង សុខភាព

មនុស្ស​ម្នាក់​ៗ​មិន​អាច​បំពេញ​ល័ក្ខខ័ណ្ឌ​ទាំង​នេះ​បាន ១០០ ភាគរយ​ទេ តែ​វា​អាស្រ័យ​នៅ​លើ​យើង​អាច​ទទួល​មនុស្ស​ម្នាក់​នោះ​បាន​ឬ​អត់។ ខ្ញុំ​វិញ​ដែល​មិន​ទាន់​មាន​បទ​ពិសោធន៍​ជាក់​ស្ដែង​ក្នុង​វិស័យ​នេះ អាច​បកស្រាយ​បាន​ខ្លះៗ​តាម​កត្តា​ខាង​លើ​ផង និង​តាម​ចំនូល​ចិត្ត​ខាង​លើ​​ផង ហើយ​នេះ​មិន​ទាន់​សំរេច​ថា​ជា​គោលការណ៍​ជ្រើស​រើស​របស់​ខ្ញុំ​ទៅ​ថ្ងៃ​មុខ​ទេ៖

  • ត្រូវ​តែ​ជា​ស្រី (ធនញ្ជ័យ​ក៏​ទាម​ទារ​រក​ប្រពន្ធ​ជា​ស្រី​ដែរ)
  • រូបសម្ផស្ស ឱយ​តែ​មាន​ដៃ​ជើង​គ្រប់​គ្រាន់​សម​ជា​មនុស្ស​នឹង​គេ​គឺ​គ្រប់​គ្រាន់​ហើយ ជួន​កាល​មាន​មិត្ត​ស្រី​ស្អាត​ពេក​យើង​មាន​មោទនភាព​ហើយ​តែ​ពិបាក​ការ​ពារ​បន្តិច (beautiful vs pretty)
  • ចិត្ត មិន​បាច់​គោរព​តាម​ច្បាប់​ស្រី​ទាំង​អស់​នោះ​ទេ  ឱយ​តែ​ចេះ​គិត​បាន​ឆ្ងាយ មាន​គុណធម៌​ក្នុង​ខ្លួន នោះ​អ្នក​ណា​មិន​ស្រលាញ់
  • សំដី ត្រូវ​មាន​ជា​ដាច់​ខាត ក្នុង​ការ​ទំនាក់​ទំនង​ញាតិ​មិត្ត និង​ការ​ប្រកប​របរ
  • ប្រាក់​កាស សេដ្ឋកិច្ច​គ្រួសារ​ពឹង​ផ្អែក​ទៅ​លើ​ស្រី​ចេះ​ទុក​ដាក់​ទាំង​ស្រុង បើ​បាន​គេ​មាន​រឹត​តែ​ល្អ បើ​បាន​អ្នក​ធ្លាប់​ក្រ​ទើប​គេ​ចេះ​សន្សំ​សំចៃ បើ​បាន​អ្នក​ដើរ​ផ្សារ​រាល់​ថ្ងៃ​ខ្ញុំ​ប្រាកដ​ជា​ដេក​យំ​មិន​ខាន
  • … (មាន​ច្រើន​ទៀត​ដែរ​តែ​នឹក​មិន​ទាន់​ឃើញ)

ចំនុច​ចុង​ក្រោយ សូម​ផ្ដល់​ដំបូន្មាន​ដល់​បុរស​ថា​ចង់ស្រលាញ់​គេ យើង​គួរ​ធ្វើ​ខ្លួន​ឱយ​ក្លាយ​ជា​ទី​ស្រលាញ់​របស់​គេ​ផង មិន​មែន​មើល​តែ​ពី​យើង​ម្ខាង​នោះ​ទេ។

Advertisements
បានចុះផ្សាយក្នុង ទំនាក់​ទំនង, យុវវ័យ. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: